មូលនិធិ ម៉េងលី ជេ. គួច
មូលនិធិ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលមានសមាជិកតែមួយគត់គឺ ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) ។ មូលនិធិនេះត្រូវបានផ្តួចផ្តើមឡើងសម្រាប់គោលបំណងសប្បុរសធម៌ ចំណេះដឹងអក្ខរកម្ម និងគោលបំណងស្រាវជ្រាវ។
បច្ចុប្បន្នមូលនិធិនេះប្រើប្រាស់សម្រាប់គម្រោងជាច្រើនសម្រាប់ជួយដល់ជនងាយរងគ្រោះ និងខ្វះខាតបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យទទួលបាននូវការអប់រំប្រកបដោយគុណភាព តម្រូវការចាំបាច់ និងជំនួយវេជ្ជសាស្រ្ត។
គម្រោងនៅពេលបច្ចុប្បន្នមាន៖
គម្រោងសាលារៀន ម៉េងលី ជេ. គួច
- គម្រោងគ្លីនិកចល័ត វេជ្ជបណ្ឌិត គួច
- អាហារូបករណ៍ ម៉េងលី ជេ. គួច
- គម្រោងស្បៀងអាហារ ម៉េងលី ជេ. គួច
- គម្រោងសេវាកម្មសុខភាព ម៉េងលី ជេ. គួច
- គម្រោងសេវាកម្មសហគមន៍ ម៉េងលី ជេ. គួច
- គម្រោងសង្គ្រោះគ្រោះធម្មជាតិ
- បណ្ណាល័យចល័ត ម៉េងលី ជេ. គួច
- គម្រោងផ្តល់ឈាម ម៉េងលី ជេ. គួច
- រង្វាន់ ម៉េងលី ជេ. គួច
- គម្រោងកង់កុមារដើម្បីការអប់រំ
សកម្មភាពសប្បុរសធម៌ និងការចូលរួមរបស់មូលនិធិ ម៉េងលី ជេ. គួច មានទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា ហើយក៏មានការជំរុញឱ្យមានសកម្មភាពរបស់បុគ្គលិកនៅក្នុងសហគមន៍ ក្នុងគោលបំណងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
លោក សែម សំអាន
ប្រធានផ្នែកកម្មវិធី
ផ្ទះលេខ ២៥អេប៊ីស៊ីឌី ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព្ទលេខ៖ 095 888 084
Ext:337
សារអេឡិចត្រូនិច៖ saman.sem@mjqfoundation.org
គេហទំព័រ៖ www.mjqfoundation.org
ម៉ោងធ្វើការ
ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ៖
ពេលព្រឹក៖ ៧:៣០ នាទីព្រឹក – ១២:០០ នាទីថ្ងៃត្រង់
ពេលរសៀល៖ ១:៣០ នាទីរសៀល – ៦:០០ នាទីល្ងាច
ថ្ងៃសៅរ៍៖
ពេលព្រឹក៖ ៨:០០ នាទីព្រឹក – ១១:០០ នាទីថ្ងៃត្រង់