ប្រវត្តិមជ្ឈមណ្ឌលភាសា Aii សាខាផ្សារថ្មី
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី គឺជាសាខាទី៣ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ។ សាខានេះត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការអប់រំប្រកបដោយគុណភាពសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលពីមធ្យមទៅខ្ពស់។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី ត្រូវបានសម្ពោធដាក់ឲ្យ ប្រើប្រាស់កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ដោយយើងមិនទាន់បានបញ្ចប់គម្រោងសាងសង់ទាំងស្រុងនោះទេ។ សាខានេះមានទីតាំងស្ថិតនៅផ្ទះលេខ១ស៊ី និង ១៣ឌី ផ្លូវលេខ៥៣ កែងផ្លូវលេខ១៥៤ ភូមិ៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ អគារមានកម្ពស់ប្រាំបីជាន់ ដែលរួមមាន៖
១. ជាន់ទី១
- កន្លែងទទួលភ្ញៀវ
- ការិយាល័យផ្តល់ព័ត៌មាន
- ការិយាល័យកិច្ចការសិស្ស
- បន្ទប់ប្រឡង
- ការិយាល័យរដ្ឋបាល
- បន្ទប់សម្ភាស
- កន្លែងបង់ប្រាក់
- មជ្ឈមណ្ឌលសុខភាពសម្រាប់សិស្សម៉េងលី ជេ. គួច
- បន្ទប់ដាក់ម៉ាស៊ីនភ្លើង
- បន្ទប់ដាក់ម៉ាស៊ីនបូមទឹក
- បន្ទប់សម្រាប់ដាក់សម្ភាររបស់អ្នកអនាម័យ
- បន្ទប់ផ្ទុកសម្ភារ (នៅក្រោមជណ្តើរ)
- បន្ទប់ផ្ទុកសម្ភារ (នៅក្រោមជណ្តើរ)
២. ជាន់ឡៅតឿ (ជាន់ទី២)
- បណ្ណាគារ អន្តរទ្វីប
- ស្មាតម៉ាត
- អាហារដ្ឋាន (មានបញ្ជរផ្សេងៗគ្នា)
៣. ជាន់ទី៣
- ថ្នាក់រៀន (៣០១ – ៣០៩)
- បន្ទប់ផ្ទុកឧបករណ៍សម្អាត
៤. ជាន់ទី៤
- ថ្នាក់រៀន (៤០១ – ៤០៦)
- បន្ទប់សិស្សសម្រាក (កន្លែងក្មេងលេង ក្នុងអគារ)
- បន្ទប់ផ្ទុកឧបករណ៍សម្អាត
៥. ជាន់ទី៥
- ការិយាល័យនាយកសាខា
- ការិយាល័យអប់រំ
- ការិយាល័យលេខាធិការអប់រំ
- បន្ទប់ប្រឹក្សាយោបល់
- មជ្ឈមណ្ឌលឯកសារគ្រូ
- បន្ទប់ប្រជុំ
- បន្ទប់ផ្ទុកខ្សែ Network
- បន្ទប់គ្រូសម្រាក
- បណ្ណសារដ្ឋាន
- បន្ទប់ផ្ទុកឧបករណ៍សម្អាត
- បណ្ណាល័យ ម៉េងលី ជេ. គួច
៦. ជាន់ទី៦
- បន្ទប់ផ្ទុកឧបករណ៍សម្អាត
- បន្ទប់ផ្ទុកឧបករណ៍សម្អាត
៧. ជាន់ទី៧
- ថ្នាក់រៀន (៧០១ – ៧០៧)
- បន្ទប់ផ្ទុកឧបករណ៍សម្អាត
- បន្ទប់សិស្សសម្រាក (សម្រាប់សិស្សពេញវ័យ)
៨. ជាន់ទី៨
- ការិយាល័យ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ
- សាលប្រជុំ (បន្ទប់បច្ចេកទេស បន្ទប់ផ្លាស់សម្លៀកបំពាក់ កន្លែងសម្រាក…)
- បន្ទប់ដាក់ម៉ាស៊ីនបូមទឹក
- បន្ទប់ផ្ទុកឧបករណ៍សម្អាត
ហេតុអ្វីតំបន់ផ្សារថ្មី?
យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់លើការពង្រីកសាលារៀន។ ផ្សារថ្មី គឺជាទីតាំងយុទ្ធសាស្ត្រមួយក្នុងចំណោមទីតាំងយុទ្ធសាស្ត្ររបស់យើង។ ចំនួនប្រជាជន និងការធ្វើទំនើបកម្ម នៅក្នុងតំបន់នោះ និងតំបន់ជុំវិញនោះ កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស។ តំបន់ផ្សារថ្មី គឺស្ថិតនៅកណ្តាលទីក្រុង ហើយជាទីតាំងល្អបំផុតសម្រាប់គ្រួសារដែលមានប្រាក់ចំណូលពីមធ្យម ទៅខ្ពស់ ដែលចង់ឃើញបុត្រធីតារបស់ពួកគេទទួលបានការអប់រំប្រកបដោយគុណភាព។